khmer eng
  • គណៈប្រតិភូសភាកម្ពុជា បានអញ្ជើញចូលរួមសន្និសីទលើកទី២ នៃបណ្តាញសភា ប្រទេសចលនាមិនចូលបក្សសម្ព័ន្ធ (NAM) នៅទីក្រុងម៉ាណាម៉ា ព្រះរាជាណាចក្របារ៉ែន
     
    ចែករំលែក ៖

    តបតាមការអញ្ជើញរបស់លោកជំទាវ Sahiba Gafarova ប្រធានរដ្ឋសភា (Milli Majlis)នៃសាធារណៈ Azerbaijan និងជាប្រធានបណ្តាញសភា នៃប្រទេសចលនាមិនចូលបក្សសម្ព័ន្ធ (Non-Aligned Movement Parliamentary Network) គណៈប្រតិភូសភាកម្ពុជាដឹកនាំដោយ ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញចូលរួមសន្និសីទលើកទី២ នៃបណ្តាញសភា ប្រទេសចលនាមិនចូលបក្សសម្ព័ន្ធ (NAM)កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងម៉ាណាម៉ា ព្រះរាជាណាចក្របារ៉ែន។ សន្និសីទ NAM លើកទី២ ដឹកនាំលោកជំទាវប្រធាន NAM ដោយមានការចូលរួមពីប្រធានសហភាពអន្តរសភា (IPU) អគ្គ្គលេខាធិការ IPU និងគណៈប្រតិភូសភានានាជាសមាជិកNAM និងអង្គសភាអន្តរជាតិចំនួន។ សន្និសីទបានអនុម័តឯកសារសំខាន់ៗមួយចំនួនរួមមានទាំងសេចក្តីប្រកាសទីក្រុងម៉ាណាម៉ា (Manama Declaration)។ សន្និសីទ NAM លើកទី១ បានប្រព្រឹត្តទៅនៅឆ្នាំ២០២២ ក្នុងទីក្រុងបាគូ សាធារណរដ្ឋ Azerbaijan។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែមីនា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម លីសារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងគោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំ នៅស្រុកទឹកឈូខេត្តកំពត